ឈ្វេងយល់ពីជំងឺទាចទឹកដែលអាចប៉ះពាល់ដល់ជីវិត
ជំងឺទាចទឹកជាជំងឺដែលពូកែសម្ងំនៅក្នុងខ្លួនមនុស្សចាប់ពី៥ទៅ១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា ។
រោគសញ្ញារបស់ជំងឺទាចទឹកមានដូចជាហើមដៃ ឬហើមជើង, រាងកាយស្លេកស្លាំង,លឿងភ្នែក(បណ្ដាលពីជំងឺថ្លើម), តឹងពោះ, ស្គមស្គាំង ,ឧស្សាហ៍ហត់ និងថប់ដង្ហើម ធ្វើឲ្យរលាកស្រោមពោះអាចបណ្ដាលឱ្យមានការឈឺចុកចាប់ និងក្ដៅខ្លួន ,ពោះរបស់អ្នកជំងឺចាប់ផ្ដើមធំ តឹង និងមានសភាពភ្លឺរលោង និងផ្ចិតប៉ោងឡើងធំខុសពីធម្មតា ។
ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងទេ វាកើតឡើងដោយសារជំងឺដទៃទៀតមួយចំនួនដែលបង្ក ហើយជំងឺដែលបង្កទាំងនេះមានដូចជា ជំងឺរលាកថ្លើម, ជំងឺមហារីកថ្លើម, ជំងឺមហារីកក្រពះ, ជំងឺមហារីកពោះវៀន, ជំងឺដុំនៅក្នុងដៃស្បូន,ជំងឺដុំនៅក្នុងលំពែងជាដើម។ ទោះបីជាជំងឺទាចទឹកជាជំងឺដែលកើតឡើងដោយសារការបង្កពីជំងឺដទៃក៏ពិតមែន ប៉ុន្ដែភាគច្រើនគេសង្កេតឃើញថា វាច្រើនកើតឡើងចំពោះមនុស្សដែលចូលចិត្ដផឹកស្រាច្រើនលើសកម្រិត ។
ជំងឺទាចទឹកគឺជាជំងឺមួយប្រភេទ ដែលមិនអាចព្យាបាលដោយស្រួលទេ ទោះបីជាវិទ្យាសាស្ដ្របច្ចុប្បន្ននេះមានការរីកចម្រើនក៏ពិបាកនៅក្នុងការព្យាបាលដែរ ។
បើសិនជាជំងឺទាចទឹកកើតឡើងដោយសារតែការរលាកស្រោមពោះ ឬរលាកពោះវៀន ដែលធ្វើឱ្យមានជ្រាបទឹកនៅក្នុងពោះនោះ ការព្យាបាលអាចជាមួយរយភាគរយ ។
ផ្ទុយទៅវិញ បើសិនជាទឹកដែលនៅក្នុងពោះជ្រាបចេញមកពីថ្លើម ដូចជាក្រិនថ្លើម អាចនឹងមានការពិបាកនៅក្នុងការព្យាបាល គឺព្យាបាលមិនជាទេ ។
ដូចនេះ បើសិនជាលោកអ្នកមិនទាន់កើតទាចទឹក លោកអ្នកត្រូវការពារកុំឱ្យកើតជំងឺនេះ ដូចជាមិនត្រូវទទួលទានសុរាច្រើនលើសកម្រិត ។ ចំពោះអ្នកជក់បារីក៏អាចកើតមានជំងឺទាចទឹកបានដែរ ត្រូវតែប្រុងប្រយ័ត្ន ។ ជំងឺនេះអាចកើតមានគ្រប់វ័យ ជាពិសេសនៅវ័យ៣០ឆ្នាំឡើងទៅ ។
បើសិនជាចង់ដឹងកាន់តែច្បាស់នោះ គឺត្រូវទៅពិនិត្យអេកូទើបអាចដឹងច្បាស់ ។
ជំងឺទាចទឹកអាចផ្ដាច់អាយុជីវិតរបស់លោកអ្នកបាន បើសិនជាមិនបានទទួល យកការព្យាបាលឱ្យទាន់ពេលវេលានោះទេ ។
អ្វីដែលសំខាន់ត្រូវឧស្សាហ៍ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ និងស្វែងរកជំងឺដែលបង្កឱ្យកើតមានជំងឺទាំងនេះ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE

No comments:
Write comments