Translate

Tuesday, July 25, 2017

គ្រាន់​តែជិះម៉ូតូវ៉ា​ទៅមុន ខឹង​​ដេញតាម​ធាក់ធ្លាក់ពីលើម៉ូតូ​រងរបួស​២​​នាក់​

 0

រាជធានីភ្នំពេញ ៖ កម្មករសំណង់២នាក់​បាន​រងរបួសរលាត់ដៃរលាត់មុខ បន្ទាប់ពី​ត្រូវ​ភាគីម្ខាង​ជិះម៉ូតូ​ដេញ​តាម​ធាក់​ធ្លាក់ពីលើម៉ូតូ ខណៈខឹងជិះវ៉ានៅកន្លែងភ្លើងស្តុប កាលពីវេលាម៉ោង​១១ និង​២០នាទី​យប់​ថ្ងៃទី​២៨ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​​ចំណុច​​មុ​ខព្រលាន​យន្ត​ហោះ​ក្បែរ​ «ពោធិ៍ចិនតុង​ ញូវ ថោន» នៅលើផ្លូវ​សហព័ន្ធរុស្ស៊ី ។

 ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង២នាក់ ១-ឈ្មោះ​យ៉ែម វ៉ា អាយុ​២៧​ឆ្នាំ ​និង២-ឈ្មោះ​ហៀ សុធា អាយុ​២១​ឆ្នាំ ទាំង​២នាក់ជាកម្មករ​សំណង់​នៅអូរបាយក្អម មានទីលំនៅ​ជិត​វត្តជម្ពូវ័ន្ត ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម កំពង់ធំ១C-​3078 ។

 ចំណែក​ឯភាគី​បង្កមានម៉ូតូ៣គ្រឿង ១-ម៉ូតូ AZ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1BZ 887 , ២-ម៉ូតូគុប ពាក់ស្លាកលេខភ្នំពេញ 1K-2970 និង៣-ម៉ូតូ​សង់ C125 (រត់បាត់) ។ ប្រភពបន្តថា មុនពេលកើតហេតុ ម៉ូតូ​របស់កម្មករ​ទាំង២ជិះមកពីអូរបាយក្អម​ បម្រុង​ជិះទៅផ្ទះនៅ​ជម្ពូវ័ន្ត ខណៈ​មក​​ដល់​ភ្លើងស្តុបបានឈប់រង់ចាំ លុះ​ពេលចេញទៅក៏បាន​រោទ៍ម៉ូតូខ្លាំងហើយក៏ជិះ​វ៉ាម៉ូតូទាំង៣គ្រឿងនោះ ធ្វើ​ឱ្យ​អ្នក​ជិះ​​ម៉ូតូ​ AZ ខឹង​ស្មាន​តែឌឺរូបគេ ក៏ជិះដេញតាម​ធាក់តែម្តង ។

 ពេលនោះក៏បានប្រទះជាមួយ​​មេប៉ុស្តិ៍​ចោម​ចៅ​កំពុង​ល្បាត​ ក៏បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ទាំងអស់​ ដើម្បី​សួរនាំ ។


ប្រភពពី:កោះសន្តិភាព

No comments:
Write comments

ចំណេះដឹង ទូទៅ