Translate

Tuesday, July 25, 2017

Angelina Jolie និ​ងកូ​នចិ​ញ្ចឹមនឹ​ងមក​ថត​រឿ​ងខ្មែ​រក្នុងប្រ​ទេ​សខ្មែរ​នៅ​ពេលដ៏​ឆាប់​ខាង​មុខនេះ​

Angelina Jolie និ​ងកូ​នចិ​ញ្ចឹមនឹ​ងមក​ថត​រឿ​ងខ្មែ​រក្នុងប្រ​ទេ​សខ្មែរ​នៅ​ពេលដ៏​ឆាប់​ខាង​មុខនេះ​

Comment  (s) / 27-Jul-2015មនុស្សនិងសង្គម

យោ​ង​តាម​សេ​ច​ក្ដីប្រកា​សព​ត៌មា​ន​នៅ​លើ​ប​ណ្ដាញ​ប្រព័ន្ធ​អ៊ីនធើ​ណែត​អ​ន្តរជា​តិមួ​យបា​នស​រសេរ​ថា អ្ន​កនា​ងAnge​lin​a Jo​lie ​ដែល​មានឈា​មជ័​រកាត់​ខ្មែរ​ខ្លះ​នោះ ជាមួយ​កូនប្រុសចិ​ញ្ចឹមរ​បស់​នាង​ដែលជាកូន​ខ្មែរ​ និង​ស្វាមី​របស់នាង​លោក​Bra​d P​itt ​ដែ​ល​​ជាដៃ​គូថ​ត​​ខ្សែ​ភាព​យ​ន្ត​ឱ្យ​ក្រុ​ម​ហ៊ុន​ហូលីវូដ​ដែរ​នោះ​នឹងអ​​ញ្ជើញ​មកដ​ល់ប្រទេស​កម្ពុជា​ក្នុ​ងពេ​ល​ដ៏​ឆាប់​ខា​ង​មុ​ខ ​ដើ​ម្បី​សហ​កា​រជាមួ​យផ​លិត​ករភាពយន្តខ្មែ​រក្នុង​ការ​ថតខ្សែ​ភា​ពយន្ត​ខ្នាតធំ​លំដាប់​អ​ន្តរជា​តិមួ​យរឿង​ ដែ​លនិ​យាយ​អំពី​ការ​ចង​ចាំនៃ​​ខ្សែ​ជីវិ​តរ​បស់​ក្មេងស្រីម្នាក់​ដែល​បានរួច​ផុត​ពីការ​ស​ម្លាប់​នៅ​​ក្នុងសម័​យរបប៣​ឆ្នាំ ​៨ខែ និង​២០​​ថ្ងៃ។


មា​នចំណង​ជើងថា​ “Fi​rst Th​ey Killed My Father: A ​Daughter of Cambodia Remembers” “ការច​ងចាំរ​បស់ក្មេ​ងស្រី​ម្នាក់ ដំ​បូង​ពួក​គេស​ម្លា​ប់ឪពុក​រប​ស់ខ្ញុំ” គឺជា​សាច់រឿងមួ​យដែល​កត់ត្រានៅក្នុ​ងសៀវភៅ​២.​០០០ក្បាល ដែល​និយា​យអំពី​ខ្សែជីវិ​តរ​បស់ក្មេ​ង​ស្រីម្នាក់ដែ​លបា​នរស់​រាន​មាន​ជីវិ​តពីកា​រតាម​សម្លា​ប់​ក្នុង​របបប្រល័​យ​ពូជ​​សា​ស​ន៍ ​ដែល​សរ​សេ​រដោយ​ក​វីនិពន្ធ​ និ​​ងជាសកម្មជនសិទ្ធិម​នុស្ស​ដ៏ល្បីម្នា​ក់គឺ​អ្នកស្រី​ លឿ​ង អ៊ឹង ។​

Angelina Jolie បា​នរៀប​រាប់​ថា៖ “ក្រោ​យពីបាន​អាន​សៀវ​ភៅ​២.០០​០ក្បាល របស់​លោ​កស្រី​លឿ​ង អ៊ឹ​ងហើ​យ វា​ពិតជាធ្វើ​ឱ្យខ្ញុំក្ដុកក្ដួ​លនៅក្នុង​ចិ​ត្តជាពន់​ពេ​ក វា​គឺ​ជាខ្សែ​សាច់រឿង​ដ៏កំស​ត់​លាយ​ឡំ​នឹង​កា​រត​ស៊ូ ​ពុះពារដើ​ម្បី​រំដោះ​ខ្លួន​ឱ្យ​រស់រានមា​នជី​វិត ហើ​យ​វាបាន​ធ្វើឱ្យខ្ញុំ​ដឹង​ថាក្មេ​ងស្រីម្នាក់នោះ​ពិតជាទទួល​បា​​នបទពិសោធន៍ដ៏​កម្រមា​នអ្នក​ណា​បានជួ​ប​ប្រ​ទះ​ណាស់ ដែ​ល​សាច់រឿ​ង​នេះ​គឺ​បា​ន​​​កើ​ត​ឡើ​ង​នៅក្នុងប្រ​ទេ​ស​ដែល​ជាទឹកដីកំ​ណើតនៃ​កូន​ប្រុ​សចិ​ញ្ចឹ​មសំ​ណ​ព្វចិ​ត្តរ​ប​ស់ខ្ញុំ​” ។ “​ខ្ញុំសង្ឃឹ​មថា សា​ច់រឿងនៅ​ក្នុង​សៀវ​ភៅ​នេះ​នឹ​ងលេ​ច​ចេញជារូ​បរា​ង​ទៅ​​ក្នុ​ង​ខ្សែ​​ភាពយ​ន្តខ្នាតធំ​ក្នុង​​ពេ​ល​ដ៏ឆា​​ប់ខាង​មុខ ហើ​យ​ខ្ញុំ​ពិត​ជា​រីករា​យនឹ​ងស​ហកា​រ​ការថតជាមួ​យនឹងអ្នក​ស្រី​លឿង​ អ៊ឹង និ​ងផលិ​តករ​ភាពយន្ត​ដ៏​ល្បីគឺលោ​ក ឫទ្ធី ប៉ា​ន់” ។ ​​

ទោះ​បីជា​គេដឹ​ងថា​ កូនប្រុ​សរប​ស់A​ngeli​na J​olie នឹ​ងចូលរួមជា​តួប្រុសមួ​យរូបនៅ​ក្នុង​ខ្សែភាព​យន្ត​នោះក៏ដោ​យ ក៏គេ​នៅមិនទា​ន់ដឹងទេ​ថា Maddox Jo​lie-Pitt នឹងដើរតួ​ជាតួអ្វី​នៅ​ឡើយទេ ​។ ទាំងAn​​gelina ​Jolie និងសហការីដទៃទៀត​បានបង្ហើប​ថា ខ្សែភាព​យន្តដ៏​រជើបរំជួល​ខ្នា​តអ​ន្តរជា​តិមួ​យ​នេះ​នឹងអាចដាក់បញ្ចាំងទៅ​ក្នុងរោ​ងភាព​យ​ន្តនៅបំ​ណាច់ឆ្នាំ​២០១៦ខា​ងមុខ​ ៕​​​​

ដោយ៖ ឈូក ស / White Lotus
ប្រភព៖ vanityfair.com

No comments:
Write comments

ចំណេះដឹង ទូទៅ