Translate

Tuesday, July 25, 2017

តោះមករៀនធ្វើ Make Up Remover សម្រាប់ស្បែកឆាប់ប្រតិកម្ម

តោះមករៀនធ្វើ Make Up Remover សម្រាប់ស្បែកឆាប់ប្រតិកម្ម

Comment  (s) / 18-Jun-2017កីឡា​និងសុខភាព

ជា​ទូទៅមនុស្ស​ស្រី​គ្រប់​រូប​តែង​ស្រឡាញ់​នូវភាព​ស្អាត​របស់​ខ្លួន​ដោយ​ធ្វើ​ការ​តុប​តែង​មុខ​ជាដើម​។ ​មិន​ថា​អ្នក​បាន​លាង​សម្អាត​មុខ​របស់​អ្នក​ដោយ​ប្រុង​ប្រ​យត្ន័​យ៉ាង​ណា​មុន​ពេល​ចូល​គេង​នោះទេ​ ​ប៉ុន្តែ​អ្នក​នៅ​តែ​បន្សល់​ទុក​នៅ​ចំណែក​ខ្លះ​នៃ​ម៉ាស្ការ៉ា​ ឬផ្នែក​ខ្លះ​នៃ​ស្រមោល​ភ្នែក​របស់​អ្នក​ជានិច្ច​ ។ ​​

ការ​បន្សល់​នូវ​ចំណែក​នៃ​គ្រឿង​សម្អាង​ទាំងនោះ​ វាមានផល​ប៉ះពាល់​សម្រាប់​សុខភាព​ស្បែកមុខ​របស់​យើង​ជា​ខ្លាំង​ វា​អាច​ធ្វើ​អោយ​ផ្ទៃ​មុខ​របស់​យើង​មាន​ស្នាម​អុជ​ខ្មៅ​ បញ្ហា​ជ្រៀវ​ជ្រួញ​ ស្នាម​ជាំ​ផ្សេងៗ​ជាដើម។​ ដូច្នេះ​យើង​តែង​តែ​ជ្រើស​យក​ផលិត​ផល​សម្រាប់​លាង​មុខ​ផ្សេងៗ​មក​ប្រើ​ប្រាស់​ ប៉ុន្តែ​វា​ពិត​ជា​ពិ​បាក​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម​ ព្រោះ​បើ​សិន​ជា​យើង​មិន​បាន​ជ្រើស​រើស​ផលិត​ផល​អោយ​បាន​ត្រឹម​ត្រូវ​ទេ​ លទ្ធ​ផល​ដែល​យើង​ទទួល​បាន​ក្រោយ​ពី​សម្អាត​ផ្ទៃ​មុខ​វា​រឹត​តែ​មាន​បញ្ហា​កាន់​តែ​ខ្លាំង​។ ​ដើម្បី​ការ​ពារ​ស្បែក​ពី​ប្រតិកម្ម​ផ្សេងៗ​ ពេល​នេះ​យើង​នឹង​នាំ​អ្នក​មក​រៀន​ធ្វើ​ Make​ Up ​Remover​ ពី​ធម្ម​ជាតិ​វិញ​ម្តង​។​

វត្ថុ​ធាតុ​ដើម​ដែល​យើង​គួរ​ប្រើ​ប្រាស់​នោះ​គឺ​ ប្រេង​អូលីវ​ ប្រេង​ដូង ​បន្ទាប់​មក​លាយ​ល្បាយ​ទាំង​ពីរ​នេះ​អោយ​ម៉ដ្ឋ​ចូល​គ្នា​ រួច​បន្ថែម​ Witch​ Hazel ​និង​ វី​តា​មីន​ E​ ចូល​បន្តិច​។ ​ក្រោយ​ពី​លាយ​ល្បាយ​គ្រឿង​ផ្សំ​ទាំង​បួន​នេះ​ចូល​គ្នា​រួច​អស់​ហើយ​ យើង​អាច​ចាប់​ផ្តើម​យក​វា​ទៅ​លាង​សម្អាត​ស្បែក​មុខ​របស់​យើង​ជា​មួយ​នឹង​សំឡី​ដុស​ទៅ​លើ​ផ្ទៃ​មុខ​បាន​។​ វិ​ធី​នេះ​អ្នក​នឹងមាន​អារម្មណ៏​ថា ​ស្បែក​របស់​អ្នក​បាន​សម្អាត​យ៉ាង​ស្អាត​ ហើយ​មិន​ធ្វើ​អោយ​មុខ​របស់​អ្នក​ស្ងួត​នេះ​ឡើយ​។ ​សាក​ល្បង​ទាំង​អស់​គ្នា​ ដើម្បី​ភាព​ស្រស់​ស្អាត​និង​ជឿ​ជាក់​៕​


អត្ថបទ៖ Ahh Ramy
ប្រភព៖ http://www.health.com

RELATED NEWS

No comments:
Write comments

ចំណេះដឹង ទូទៅ