Translate

Saturday, July 22, 2017

កំពូលស្រីស្អាត​ហ្វីលីពីន ១៥​រូប ជាប់ឈ្មោះ​ក្នុងកម្មវិធី​ "100 Most Beautiful Face" ឆ្នាំ ២០១៧

កំពូលស្រីស្អាត​ហ្វីលីពីន ១៥​រូប ជាប់ឈ្មោះ​ក្នុងកម្មវិធី​ "100 Most Beautiful Face" ឆ្នាំ ២០១៧
  • ពុធ, 19 កក្កដា 2017 19:38
  • ចំនួនមតិ 4
ចន្លោះមិនឃើញ
កម្មវិធី​ "100 Most Beautiful Face of 2017” ជា​កម្មវិធី​ដែល​ប្រមូល​ផ្ដុំ​ស្រី​ស្អាត​ជា​ច្រើន​រូប​ មក​ពី​ជុំវិញ​ពិភពលោក។
កម្មវិធី​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយ​នារី​ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​ក្នុង​កម្មវិធី​នេះ​ សុទ្ធ​តែ​ពោរពេញ​ដោយ​សោភ័ណភាព​គួរ​ជាទី​គាប់​ចិត្ត​ មុខ​ស្អាត​ឥត​ខ្ចោះ ដោយ​មិន​សំដៅ​លើ​ប្រជាប្រិយភាព​ និង​ភាព​សិចស៊ី​ឡើយ។ "100 Most Beautiful Faces” ឬ "កំពូល​សម្រស់​ទាំង​ ១០០​នាក់” ជា​កម្មវិធី​រៀប​ចំ​ដោយ​ TC Candler និង​ វិបសាយ​ The Independent Critics បាន​ជ្រើសរើស​តារា​ស្រី​ស្អាតៗ​ មក​ពី​ជាង​ ៤០​ប្រទេស​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​នោះ​មាន​ទាំង​តារា​ម៉ូដែល​អន្តរជាតិ តួ​កុន​ តារា​ K-Pop តារា​ហូលីវូដ តារា​ទូរទស្សន៍​ តារា​អ៊ីនធឺណិត​ជាដើម។
ដោយសារ​ មាន​បេក្ខភាព​ច្រើន ដូចនេះថ្ងៃ​នេះ Sabay សូម​លើក​យក​តែកំពូលស្រី​ស្អាត​ប្រចាំ​ប្រទេស​ហ្វីលីពីន ១៥​ រូបសិន មក​បង្ហាញ​ជូន​ប្រិយមិត្ត។
ក្នុង​ឆ្នាំ​នេះ​ចង់​ដឹង​ថា​ប្រទេស​ហ្វីលីពីន មាន​តារា​ល្បីៗ​រូប​ណា​ខ្លះ​បាន​ចូលរួម ទស្សនា​រូបភាព​ដូច​ខាងក្រោម៖
១. តារាសម្ដែង Angel Locsin
២. តារាសម្ដែង Kristine Hermosa-Sotto
៣. តារាសម្ដែង Jennylyn Mercado
៤. តារាសម្ដែង Maine Mendoza
៥. តារាសម្ដែង Nadine Lustre
៦. តារាសម្ដែង Barbie Forteza
៧.តារាសម្ដែង Sandara Park
៨.តារាសម្ដែង Janine Gutierrez
៩.តារាសម្ដែង Sue Ramirez
១០.តារាសម្ដែង Marian Rivera
១១.តារាសម្ដែង Anne Curtis
១២.តារាម៉ូដែល Pia Wurtzbach
១៣. តារាសម្ដែង Kathryn Bernardo
១៤. តារាសម្ដែង Julia Barretto
១៥. តារាសម្ដែង Liza Soberano
ចំពោះ​បេក្ខភាព​ស្រីស្អាត​មក​ពិីប្រទេស​ផ្សេងទៀត Sabay នឹង​លើក​យក​មក​បង្ហាញ​ជា​បន្ត​នៅ​ពេល​ក្រោយ៕

No comments:
Write comments

ចំណេះដឹង ទូទៅ