ម៉ាទឹកកកជិត៥គីឡូក្រាម ត្រូវបានរឹបអូសពីបុរសជនជាតិឡាវម្នាក់នៅលើទឹកដីខ្មែរ
Comment 0 (s) / 20-Jul-2025 | មនុស្សនិងសង្គម |
វាពិតជាករណីដ៏គួរឱ្យភ្ញាក់មួយ ខណៈដែលមកដល់ពេលនេះទៅហើយ ចរាចរណ៍គ្រឿងញៀននៅតែបន្តមានយ៉ាងរដឹកនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែនដីអច្ឆរិយៈនៃយើង ។ បើយោងតាមការចុះផ្សាយអត្ថបទពត៌មានមួយដោយកាសែត ខេមបូឌៀ ដេលី បានឱ្យដឹងថា៖ បុរសសញ្ជាតិឡាវ វ័យ២១ឆ្នាំម្នាក់ ឈ្មោះ Chakli Cheutali ត្រូវបានអាជ្ញាធរកម្ពុជាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឃាត់ និងរឹបអូសភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីការស៊ើបអង្កេតរកមុខសញ្ញា និងខ្សែបណ្ដាញរបស់ពួកគេអស់រយៈពេលជាង៣ខែកន្លងមកនោះ ។
បើតាមសម្ដីរបស់ប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អិន សុង បានឱ្យដឹងថា៖ យុវជនជនជាតិឡាវឈ្មោះ Chakli Cheutali រូបនេះ បានយួរកាបូបមួយកំពុងដើរលើផ្លូវក្នុងភូមិខាំផន ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ដោយបន្ទាប់ពីបានហែកឆែកឆេរមើល បានរកឃើញមានកញ្ចប់ថង់ផ្លាស្ទិកចំនួន៥លាក់ថ្នាំញៀនប្រភេទ ម៉ាទឹកកក ឬ(Crystal Methamphetamine) សរុបទម្ងន់ ៤.៩៧៨ គីឡូក្រាម ដែលមានតម្លៃជាទឹកលុយចំនួនជាង១០ម៉ឹនដុល្លារអាមេរិក ។
យោងតាមប្រភពដដែល, លោក សុង បានបំភ្លឺឱ្យដឹងថា៖ ក្មេងប្រុសជនជាតិឡាវរូបនេះ គឺគ្រាន់តែជាក្មេងដើរចែកចាយថ្នាំញៀនទេ ចំណែកឯមេរបស់គេវិញគឺកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសឡាវឯណោះ ហើយថ្នាំញៀនទាំងនេះ ត្រូវបានលោកសន្មត់ថាមានប្រភពនាំចេញមកពីតំបន់ត្រីកោណ (ថៃ, ឡាវ, និងភូមា) ដ៏ខ្មៅងងឹត ដែលជាកន្លែងដាំអាភៀនដ៏ធំជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ដោយ៖ ឈូកស
ប្រភព៖ ខេមបូឌៀ ដេលី
ប្រភព៖ ខេមបូឌៀ ដេលី
No comments:
Write comments