បុណ្យសេចក្ដីសុខនៅជប៉ុនតាំងលម្អភ្លើងពណ៌យ៉ាងប្រណីត
ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១០:២៩ (20-12-2016 10:29)
ភ្លើងតាំងលម្អយ៉ាងប្រណីតនៅក្រុងសេនដាយ ប្រទេសជប៉ុន សម្រាប់«ទិវានៃសេចក្តីសុខ» នៅដំណាច់ឆ្នាំ ។ ពិធីនោះភាសាជប៉ុនហៅ «Sendai Hikari no Pageant 2016» រៀបចំនៅក្រុងសេនដាយ ខេត្តមីយ៉ាគី ពីថ្ងៃទី៩ ដល់ទី៣១ ធ្នូ ២០១៦ ។
ពិធី «Sendai Hikari no Pageant»រៀបចំឡើងក្នុងឆ្នាំ២០១៦នេះ ជាលើកទី៣១ ដោយមានតាំងលម្អភ្លើងពណ៌នៅបរិវេណផ្លូវថ្មើរជើងក្នុងតំបន់ «Jozenji» ក្រុងសេនដាយ។
ភ្លើងអំពូល តូចៗដាក់តាំងរំលេចចំនួន៦០០.០០០អំពូល តុបតែងនៅលើដើមឈើ «Zelkova» ដោយតម្រៀបគ្នាជាជួរនៅពីសងខាងផ្លូវ មានប្រវែងប្រហែល៧០០ម៉ែត្រ ។
នៅពេលអំពូលបើកភ្លើងនៅពេលយប់ បរិវេណនៅជុំវិញភ្លឺចិញាចចិញ្ចែងនិងនៅពេលធ្លាក់ព្រិល រំលេចដោយពណ៌ស គួរឱ្យគយគន់ ។
ក្រៅពីនេះនៅក្នុងពិធីបុណ្យគ្រីស្មាស់នឹងមានតុបតែងលម្អច្រើនទៀតនៅតាមទីកន្លែងនានា ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments