កញ្ញាសូរ អេណា គ្រងឈុតសិចស៊ី រួចភ័យខ្លួន
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២០:០០ (26-07-2017 20:00)
រាជធានីភ្នំពេញ ៖ អតីតកញ្ញាឯកពិភពលោក (Miss Global Cambodian) ឆ្នាំ២០១៦ សូរ្យ អេណា បានគ្រងឈុតប៊ីគីនីបង្ហាញគល់ភ្លៅសិចស៊ីគាប់ភ្នែកបុរស ។
កញ្ញាសូរ្យ អេណា ធ្លាប់ចេញទៅចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសស្រីស្អាតឆ្នើម កម្រិតពិភពលោកប៉ុន្មានលើកមកហើយ ។
បច្ចុប្បន្នតារាស្រីរាងខ្ពស់ សម្រស់បានរូបនេះបង្កើតក្រុមហ៊ុនបង្ហាញម៉ូដផ្ទាល់ខ្លួន ដោយមានតារាបង្ហាញម៉ូដប្រុសស្រីជាច្រើនរូបរង់ចាំបំពេញតួនាទីជូនក្រុមហ៊ុន ។
សូរ្យ អេណា ក៏ធ្លាប់បំពេញតួនាទីជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន និងទូរទស្សន៍ប៉ុស្តិ៍លេខ៨ផងដែរ ។
កញ្ញាសូរ្យ អេណា និយាយថា «ពីដំបូងមិនសូវជាបារម្ភពេកទេរឿងគ្រងឈុតសិចសុីខើចបញ្ចេញសាច់ព្រោះយល់ថាសមល្មម ហើយថតក្នុងទីតាំងសមរម្យត្រូវឈុតតាមអាងហែលទឹកដែលតម្រូវឲ្យមានសម្លៀកបំពាក់បែបនេះ។
ម៉េ្លាះហើយនាងខ្ញុំភ័យតែម្យ៉ាងគឺសង្គមខ្មែរមិនទាន់ទទួលបាននូវឈុត អីុចឹងៗជាផ្លូវការនោះទេអាចនឹងរិះគន់ ។
នាងខ្ញុំរំពឹងថា បងប្អូនមហាជនយោគយល់ហើយមិនតិះដៀលក្រៅពីពាក្យកែលម្អសមរម្យអាចទទួលយកបាន» ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments