ករុណា ពេជ្រ បដិសេធការចំណាយជាង70ម៉ឺនដុល្លារ
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២០:០០ (27-07-2017 20:00)
លោកករុណា ពេជ្រ បានចាត់ទុកព័ត៌មាននោះ គឺមិនមានភាពច្បាស់លាស់ ខណៈពេលដែលរាល់ការចំណាយទាំងអស់គឺជារឿងសម្ងាត់របស់ថៅកែក្លឹបថោនផ្ទាល់ ក្នុងពេលដែលលោកត្រឹមជាអ្នកមើលការខុសត្រូវប៉ុណ្ណោះ ។
ការអះអាងរបស់លោកកុរណា ពេជ្រ ក្នុងពិធីបើកសម្ពោធក្លឹបថោននោះ កាលពីរាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
លោកករុណា ពេជ្រ បញ្ជាក់ថា ព័ត៌មាននោះទំនងជាអាចមកពីការមើលឃើញពីឧបករណ៍ទំនើបនៅក្នុងក្លឹបដែលបានផ្លាស់ប្តូរថ្មីទាំងស្រុង បន្ទាប់ពីបើកដំណើរការរយៈពេល៧ឆ្នាំ ដោយក្នុងនោះក្លឹបបានរៀបចំរចនាភ្លើងពណ៌ ឧបករណ៍សំឡេងថ្មីប្លែក ដើម្បីបម្រើជូនដល់អតិថិជនរបស់ខ្លួន ។
លោកករុណា ពេជ្រ អ្នកគ្រប់គ្រងនៅក្លឹបថោន និយាយថា «ក្រោយពីទទួលបានការគាំទ្ររយៈពេល៧ឆ្នាំកន្លងមក ឃើញថាអតិថិជនកាន់តែ ច្រើនឡើងៗ ដូច្នេះដើម្បីដើរឲ្យទាន់ សម័យកាល តាមបច្ចេកវិទ្យាដែលទំនើប ដូច្នេះខាងក្លឹបថោន បានសម្រេចចិត្តផ្អាករយៈពេល៣ខែ ដើម្បីជួសជុលកែលម្អថ្មីបំពាក់ទៅដោយ ប្រព័ន្ធភ្លើង ប្រព័ន្ធភ្លេងដ៏ទំនើប ជាពិសេសប្រព័ន្ធ LED ។
ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ ក្លឹបថោនក៏មាននូវប្រភេទស្រាក្រឡុកច្រើនប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងមានការបង្ហាញពីវិធីសាស្ត្រ និងក្បាច់ក្រឡុកស្រាថែមទៀតផង។ នៅក្នុងថ្ងៃសម្ពោធនេះដែរ ក្លឹបថោនបាននាំ DJ & MC ដ៏ល្បីឈ្មោះមកពីប្រទេសថៃ ហើយទៅថ្ងៃខាងមុខ ក៏នឹងមាននាំមកពីប្រទេស ផ្សេងៗផងដែរ។
ចំណុចដែលសំខាន់នោះគឺរយៈពេលនៃការបើក១០ថ្ងៃដំបូង ក្លឹបថោននឹងធ្វើការបញ្ចុះតម្លៃ រហូតដល់៣០% ។ ក្លឹបថោន ចាប់ផ្តើមពីម៉ោង៩យប់ ដល់ម៉ោ៣ទៀបភ្លឺ ក្នុងនោះដែរក៏មានការប្រគំតន្ត្រីបទOriginal Song ខ្មែរយើង និងមានបទបរទេសថៃ ចិន អង់គ្លេសជាដើម» ។
អ្នកគ្រប់គ្រងដដែលបញ្ជាក់ថា ក្រៅពីការរៀបចំប្រព័ន្ធភ្លេង និងភ្លើងថ្មី ក្លឹបថោនក៏យកចិត្តទុកដាក់ខ្ពស់បំផុតទៅលើប្រព័ន្ធសុវត្ថិភាព គឺមានទ្វារនៅខាងក្រោយ ដែលគេហៅថាទ្វាររំដោះ ហើយនៅជុំវិញក្លឹបអាចដើរបានទាំងអស់ ។ ក្រៅពីនោះមានបំពង់ពន្លត់អគ្គិភ័យនៅតាមផ្នែក ផ្សេងៗនៃក្លឹប ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
No comments:
Write comments