Translate

Sunday, July 30, 2017

ប៉ុបពី បាត់​មុខ​កំពុង​រស់​យ៉ាង​សុខ​សាន្ត​ជាមួយ​ប្រុស​ស្នេហ៍

ប៉ុបពី បាត់​មុខ​កំពុង​រស់​យ៉ាង​សុខ​សាន្ត​ជាមួយ​ប្រុស​ស្នេហ៍

ដោយ ៖ សា​ម៉​ន  
ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ១០:២២   (05-11-2010 10:22)
រាជធានីភ្នំពេញ ៖ មួយរយៈ​​​នេះ​គេ​មិន​សូវ​បាន​ឃើញមុខនាងប៉ុប ពី ក្នុង​វេទិកា​សិល្បៈ​ទេ ខណៈ​ពេល​លេចឮព័ត៌​មាន​ខ្លះៗថានាង​មាន​បញ្ហា​សុខភាព​ក្រោយពេល​វះ​កាត់​ប្តូរ​ភេទ ។ ​អ្នក​សារព័ត៌មានជា​ច្រើ​​នបាន​ណាត់​ជួប​សម្ភាសន៍​​ប៉ុបពី​ចង់​ដឹង​ការ​ពិត​​ថា​តើ​នាងមាន​បញ្ហា​សុខ​ភាព​មែន​ឬ​យ៉ាងណា​។ ប៉ុប​ពី  បាន​ឆ្លើយ​ថា​នាង​មាន​សុខភាព​​ល្អ​ធម្មតា​​ទេ ហើយ​កំពុង​តែរស់​នៅ​យ៉ាង​សុខ​សាន្ត​​​ជាមួយ​ប្រុស​ស្នេហ៍​​វ័យ​ក្មេង​របស់​នាង ។​

ប៉ុបពី ​និយាយ​ថា ក្រោយ​ពេល​វះ​កាត់​ប្តូរ​ភេទ​ពីបុរស​ទៅជា​ស្ត្រី​រយៈ​ពេល​ជាង​២​ឆ្នាំ​មក នេះ​នាង​មាន​សុខ​ភាព​ធម្មតា​ និង​គ្មានបញ្ហា​​អ្វីទាំង​អស់ ក្រៅពី​​គ្រុន​ផ្តាសាយ​បន្តិច​បន្តួច​ដូចអ្នកដទៃ​ ទៀត​។​ មូល​ហេតុ​ដែល​នាង​បាត់​មុខ​មួយ​រយៈ​ធំ​ពី​វិស័យ​សិល្បៈ​​ គឺ​ដោយ​សារ​តែ​នាង​ជាប់​រវល់​បន្ត​ការ​សិក្សា​ភាសាអង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រ​ និង​ការងារ​ក្នុង​ហាង​កែសម្ផស្ស​ដែល​មាន​អតិថិជន​​កាន់​តែ​ច្រើន​​ឡើង ។

ពាក់​ព័ន្ធ​ដល់​ស្នាម​របួស​នៃ​ការ​កែសម្ផស្ស​​ប៉ុប ពី ​ប្រាប់​ថា នាង​បាន​ឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​​​ជាបន្តបន្ទាប់​ដែល​រហូត​មក​ដល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ​​ប្រាប់​ថា​បាន​ជា​សះ​ស្បើយ​ដូច​ធម្មតា​ និង​អាច​ដំណើរ​ការ​​អ្វីៗ​​តាម​បំណង​របស់​នាង​ ។

​ ប៉ុន្តែ​អ្វី​ដែល​នាង​នៅ​តែ​មាន​អារម្មណ៍​​មិន​ល្អ​នោះ​គឺ​បញ្ហា​សម្លេង​ដែល​មិន​អាច​កែ​បាន​ដូច​ស្ត្រី​ពី​ធម្មជាតិ ។ ចំពោះ​បញ្ហា​ស្នេ​ហា​វិញ​ប៉ុប ពី ប្រាប់​ថា​នាង​មាន​គូ​ស្នេហ៍​វ័យ​ក្មេង​​និង​ស្រស់​ស្អាត​ ហើយ​ទំនាក់​ទំនង​ស្នេហា​​រវាង​​នាង​និង​បុរស​ម្នាក់​នោះ គឺ​ស្អិត​រមួត​ណាស់។​ ​នាង​គិត​ថា​គេ​មិន​អាច​បោះ​បង់​នាងបាននោះទេ ។

 ប៉ុន្តែ​អ្នកទាំងពីរ​មិន​ទាន់​សំរេច​ពេល​វេលា​ចូល​រោង​ការ​តាម​ប្រពៃណី​នៅ​ឡើយ​ទេ ព្រោះ​រង់​ចាំ​ពេល​វេលា​​នាង​សន្សំ​លុយ​កាក់​បានក្រាស់​​ក្រែល​សំរាប់​អាពាហ៍ពិពាហ៍ ​និង​បន្ត​មុខ​របរ​ដើម្បី​អនាគត ។

ទោះបីជា​ប៉ុប ពី ខិតខំ​បង្ហាញ​ពី​ទំនាក់​ទំនង​ស្នេហា​ដ៏ល្អរបស់នាង​ក៏ដោយ​​  ក៏នាងនៅតែ​​ប្រឈម​នឹង​បញ្ហា​​សំខាន់​ក្នុង​ជីវិត​មួយ​ទៀត ​គឺ​នាង​មិន​អាច​មាន​កូន​បាន​ដូច​ស្ត្រីឯទៀតទេ ។

 បញ្ហា​នេះកំពុង​តែ​គាប​​សង្កត់​ផ្លូវ​ចិត្ត​និង​មនោ​សញ្ចេតនា​រវាង​នាង​និង​ប្រុស​ស្នេហ៍​របស់​នាង​ ព្រោះ​ប៉ុបពី អាច​រស់​ដោយ​គ្មាន​កូន​បាន ​តែ​អនាគត​ស្វាមី​របស់​នាង​អាច​នឹង​មាន​គំនិត​ផ្ទុយ​ពី​នេះ ។

ទោះជាយ៉ាងណា​ក៏ដោយ​ប៉ុបពី ​មាន​មោទនភាពចំពោះ​​ដំណើរ​ជីវិត​​របស់​នាង ​រួម​ទាំង​មុខរបរ​ដែល​នាង​គិតថា​អាច​រស់​ដោយ​ស្រួល​នឹង​មុខ​របរ​សព្វ​ថ្ងៃ​បើ​ទោះ​ជានាង​មាន​ប្តី​ឬរស់នៅ​​ម្នាក់​ឯង​ក៏ដោយចុះ ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

No comments:
Write comments

ចំណេះដឹង ទូទៅ