Translate

Sunday, July 30, 2017

ក្រោយប្រឹងរហូតបាន​​ជោគជ័យ​ ​​​​​មិនភ្លេចកុមារ​កំព្រា​​និង​តារា​​ចាស់​ជរា...

ដោយ ៖ ខាត់ សាមឿន


  ក្រោយប្រឹងរហូតបាន​​ជោគជ័យ​ ​​​​,  មិនភ្លេចកុមារ​កំព្រា​​និង​តារា​​ចាស់​ជរា...

ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:០៥   (28-07-2017 16:05)
រាជធានីភ្នំពេញ ៖ ស្នាដៃ​រឿង​«​វិកលចរិត​»​របស់​ផលិតកម្ម​មា​តុ​ចក្រ​ភាពយន្ត ​ទទួល​បានការ​ចាប់អារម្មណ៍ ​និង​បាន​ឆ្លងកាត់​ការ​ចូលរួម​ការ​ប្រកួត​កម្មវិធី​ជា​ច្រើន​​នា​ឆាក​អន្តរជាតិ​ ។ ​

ថ្មី​ៗ​នេះ​ ស្នាដៃ​ដ៏​ឆ្នើម​របស់​កូន​ខ្មែរ​ ត្រៀម​យក​មក​បញ្ចាំង​ម្តងទៀត ​ដោយ​មិន​ត្រឹមតែ​ក្នុងស្រុក​ប៉ុណ្ណោះ​ ហើយ​ប្រទេស​ថៃ​និង​ឡាវ​ ក៏​បាន​ប្រកាស​យក​ទៅ​បញ្ចាំង​​​ដែរ​ ។ ការ​បង្ហាញ​ទាំង​អស់នេះ​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិ​វេន​ផ្សារ​ទំនើប​អ៊ីអន​ម៉​ល ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា​ ដោយ​មាន​សិល្បករ ​និង​មហាជន​ជា​ច្រើន​ បាន​មក​ចូលរួម​។

លោក​ហ៊ុយ យ៉ា​ឡេ​ង​ ជា​ចាងហ្វាង​ផលិតកម្ម​មា​តុ​ចក្រ និង​ជា​តួអង្គ​សម្តែង​ ក្នុង​រឿង​«​វិកលចរិត​»​ នោះ​ បាន​ឱ្យដឹង​ថា​ ពេល​នេះ​លោក​មានការ​រីករាយ​ដែល​រឿង​ «​វិកលចរិត​» ​មានការ​ចាក់​បញ្ចាំង​៣​ប្រទេស​ព្រម​គ្នា​ គឺ​កម្ពុជា-ថៃ ​និង​ឡាវ​ ។​

ខ្សែ​រឿង​មួយ​នេះ​ នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៣ សីហា​ខាង​មុខ​ គឺទាំង៣​ប្រទេស​តែ​ម្តង ​។

ហើយ​ការ​យក​ស្នាដៃ​ថ្មី​នេះ​មក​ចាក់​ឡើង​វិញ​ ដើម្បី​អបអរ​រឿង​«​វិកលចរិត​» ​បាន​ចូល​ដល់ទី​ផ្សារ​បរទេស​ ។​
 
លោក​បន្ត​ថា​ មុន​នេះ​រឿង ​«​វិកលចរិត​»​ មិនសូវ​មានការ​ចាប់អារម្មណ៍ ​ប៉ុន្តែ​ក្រោយមក​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ ហើយ​បាន​ធ្វើ​ឱ្យ​​រឿង​យើង​រួចខ្លួន ​មិន​ខាតបង់​រហូត​បាន​ចូល​ដល់ទី​ផ្សារ​អន្តរជាតិ​ ។

 ​ដូចនេះ​ ​​រាល់​តម្លៃ​សំបុត្រ​បាន​បញ្ចាំង​ទាំង​៣​ប្រទេស​យើង​​និង​ដក​ទុក​១​ដុល្លារ​ជូន​ដល់​កុមារ​កំព្រា​ និង​ក្មេង​ៗ​ដែល​បាត់បង់​សតិ​ ។ ​

នេះ​ជា​បទ​ពិសោធន៍​លើក​ទី​១​ មិន​ទាន់​ដឹង​បែប​ណា​យើង​និង​បូក​សរុប​ពេល​បញ្ចាំង​ចប់​មាន​ឡាវ-ថៃ ​និង​កម្ពុជា ​ហើយ​យក​ទៅ​ជូន​មជ្ឈមណ្ឌល​កុមារ​ជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ក្មេង​ៗ​បាត់បង់​សតិ​ ព្រោះ​រឿង​យើង​ជា​រឿង​និយាយ​ពី​សតិអារម្មណ៍ ​ហើយក៏​​ជួយ​ដល់​កុមារ​កំព្រា​របស់​សមាគម​លោកតា​ហ្វុ​យ​ហ្សូ​ ដែល​មាន​កុមារ​២​នាក់​សម្តែង​ក្នុង​រឿង​នេះ​ដែរ​។

ក្រៅពី​ហេតុផល​ជួយ​កុមារ​កំព្រា​ក៏​​យើង​ឆ្លៀត​បែងចែក​កញ្ចប​ម​បន្តិចបន្តួច​ ជួយ​ដល់​សិល្បករ​ចាស់ជរា​ ។ ​


>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

No comments:
Write comments

ចំណេះដឹង ទូទៅ